កាលបរិច្ឆេទ: ០៨ ឧសភា ២០២៥ / សុខភាព / Author : ATH Sokren
ពេញមួយសប្តាហ៍ ក្រុមការងារសហគ្រាសផលិតឱសថប៉េប៉េអឹមប្រចាំនៅប្រទេសសេណេហ្កាល់បានចុះផ្សព្វផ្សាយផលិតផលខេមប្រូប៊ីយ៉ូទិកនៅទីក្រុងដាកា។ អ្នកស្រី Coumba Diallo នាយកផ្នែកនាំចេញនៅទ្វីបអាហ្រ្វិកបានពន្យល់ថា៖ «សកម្មភាពនេះអាចឱ្យយើងផ្តោតការខិតខំប្រឹងប្រែងរបស់យើងធ្វើយ៉ាងណាឱ្យផលិតផលមួយនេះត្រូវបានគេស្គាល់កាន់តែទូលំទូលាយ ដើម្បីទាក់ទាញអតិថិជនថ្មី»។
បង្កើតឡើងដោយក្រុមហ៊ុនខនហ្វីរេល ផលិតផលខេមប្រូប៊ីយ៉ូទិកគឺជាប្រភេទអាហារបំប៉នដែលមានសារជាតិប្រូប៊ីយ៉ូទិក ផលិតចេញពីផ្លែញដែលទុកឱ្យឡើងមេ ដាំនៅខេត្តកំពត ប្រទេសកម្ពុជា។ តំបន់នេះល្បីខាងអាកាសធាតុអំណោយផលដល់ដំណាំនានា ដោយសារមានទីតាំងភូមិសាស្រ្តជាប់សមុទ្រ និងភ្នំ។
សម្បូរទៅដោយសារជាតិប្រូប៊ីយ៉ូទិក ឬហៅម្យ៉ាងទៀតថាបាក់តេរីល្អ ខេមប្រូប៊ីយ៉ូទិកមានគុណប្រយោជន៍ដល់សុខភាព ជាពិសេសធ្វើឱ្យបាក់តេរីល្អនៅក្នុងពោះវៀនមានតុល្យភាព និងជួយពង្រឹងប្រព័ន្ធភាពស៊ាំ៕